(៨៥៥)០១៥-៥១៥៥៥០
(៨៥៥)០៩២-៣៨៨៨៨៤
(៨៥៥)០៧០-៣០០០០៧
(៨៥៥)០២៣-៥៣០៩៧៧៧
phluo02100102@whp-realty.com
 
WHP REALTY :: Fast & Efficient Service
ជ្រើសរើស ភាសា
English (UK)Khmer (KH)Chinese (CN)

អំពីដាបិលយូអេចភី រៀលធី

លេខសម្គាល់ សេចក្តីយោង

ប្រភេទ ទ្រព្យសម្បត្តិ

ប្រភេទ សេវាកម្ម

ក្រុង រឺខេត្ត

ខណ្ឌ រឺស្រុក

សង្កាត់ រឺឃុំ

លំដាប់នៃតំលៃ

លំដាប់នៃទំហំ

ទិស

ប្រវត្តិក្រុមហ៊ុន

ដាបិលយូអេចភី រៀលធី គឺជាក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មផ្នែកអចលនទ្រព្យ និងការគ្រប់គ្រងនៅក្នុងតំបន់។ ជាមួយនឹងរចនាបទមសម័យបច្ចុប្បន្នតែមួយគត់របស់យើង និងចំណង់ចំណូលចិត្តសម្រាប់ការតភ្ជាប់នូវចំនួនអ្នកដែលមានទ្រព្យសម្បត្តិ, យើងប្រាថ្នាផ្តល់អោយនៅបទពិសោធន៍ផ្នែកអចលនទ្រព្យដ៏ល្អបំផុតសម្រាប់អតិថិជនសម័យទំនើបនាពេលបច្ចុប្បន្ននេះ។ យើងមិនត្រូវបានបង្ខាំងដោយកំណត់ព្រំដែនតាមប្រពៃណីអចលនទ្រព្យនៅពេលដែលវាបានមកដលដូចជាការទិញ ការលក់ ការជួល ឬការគ្រប់គ្រងទ្រព្យសម្បត្តិឡើយ ដោយជំនួសអោយយើងមកវិញនូវការស្វែងរកមធ្យោបាយថ្មី និងរបៀបច្នៃប្រឌិតថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់យើង និងដើម្បីឈានមុខគេនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ដាបិលយូអេចភី រៀលធី ជឿជាក់នៅក្នុងការងារជាក្រុម, ការបង្កើតថ្មី, វិជ្ជាជីវៈ និងការសម្រេចចិត្តធ្វើការរយៈពេលវែង។ យើងព្យាយាមដើម្បីរក្សា និងបង្កើនកេរ្តិ៍ឈ្មោះរបស់យើងតាមរយះសកម្មភាព និងភាពសុចរិតរបស់ពួកយើង។

ចក្ខុវិស័យរបស់យើង

Our Vision

ដើម្បីអោយក្រុមហ៊ុនអចលនទ្រព្យក្លាយទៅជាក្រុមហ៊ុនបំពេញចិត្តក្នុងស្រុក ត្រូវផ្តល់នូវសេវាកម្មប្រកបដោយការផ្លាស់ប្តូរ និងភាពច្នៃប្រឌិតខ្ពស់ទៅលើមូលដ្ឋានសមស្របមួយ ដើម្បីជំរុញអោយតម្លៃដ៏សំខាន់ទាំងអស់នេះទៅដល់ដៃអតិថិជនរបស់យើង។ ប្រែក្លាយអោយល្អបំផុតនូវអ្វីដែលយើងអាចធ្វើបាន។

បេសកកម្មរបស់យើង

ដើម្បីប្រមូលនិងផ្តល់នូវចំណេះដឹង ធនធាន និងទេពកោសល្យដ៏ធំទូលំទូលាយរបស់យើងទៅគ្រប់ទីកន្លែងនៅក្នុងប្រទេស ជាពិសេសអតិថិជនរបស់យើង និងដើម្បីអនុញ្ញាតឱ្យពួកគេមានសិទ្ធិធ្វើសេចក្តីជូនដំណឹងក្នុងការវិនិច្ឆ័យទៅលើអចលនទ្រព្យបានទៀតផង។

គុណតម្លៃ

ភាពស្មោះត្រង់ និងសុចរិតភាព

យើងតែងតែធ្វើនូវអ្វីដែលត្រឹមត្រូវ យុត្តិធម៌ និងសីលធម៌។

ការទំនាក់ទំនង

យើងចែករំលែកនូវព័ត៌មានដែលត្រឹមត្រូវក្នុងលក្ខណៈស្មោះត្រង់ និងបើកចំហ។

ការគោរព

យើងតែងតែគិតពីអ្នកដទៃតាមរយះការបង្ហាញអោយឃើញពីឥរិយាបទសមរម្យ។

ការងារជាក្រុម

យើងតែងតែលើកទឹកចិត្តនិងផ្តល់នូវរង្វាន់ដល់កិច្ចការជាក្រុម។

គុណសម្បត្តិ

យើងព្យាយាមផ្តល់នូវជំនាញដែលមានលក្ខណៈស្តង់ដារល្អបំផុតដែលអាចធ្វើទៅបានស្របជាមួយនឹងគោលបំណងនៃគម្រោង។

អាកប្បកិរិយា

យើងមានភាពវិជ្ជមាន សោមនស្ស និងមានគំនិតរស់រវើក។

ភាពជាសហគ្រិន

យើងលើកទឹកចិត្តនូវរាល់គំនិតច្នៃប្រឌិត ភាពបត់បែន និងវិធីសាស្រ្តដែលមានលក្ខណៈចេះផ្លាស់ប្តូរទៅលើការងារទាំងឡាយ។

ភាពជាអ្នកដឹកនាំ / ការផ្តួចផ្តើម

យើងដឹកនាំតាមរយះការលើកជាឧទាហរណ៍។ រាល់សកម្មភាពរបស់យើងទាំងអស់ត្រូវតែនិយាយឮខ្លាំងជាងការប្រើពាក្យ។

ការអភិវឌ្ឍន៍ផ្នែកវិជ្ជាជីវៈ និងជំនាញផ្ទាល់ខ្លួន

យើងបានជំរុញ និងលើកកម្ពស់នូវទេពកោសល្យនិងជំនាញរបស់យើងដើម្បីផ្តល់នូវសក្តានុពលយ៉ាងពេញលេញទៅដល់ពួកគេ (ជាបុគ្គលឯករាជ្យ ជាអ្នកដែលមានជំនាញពិតប្រាកដ និងជាអ្នកចាត់ការទូទៅលើអ្នកដទៃ)។

ភាពទទួលខុសត្រូវ

យើងមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់យើង និងយល់ពីផលប៉ះពាល់លើអ្នកដទៃ។

ការពេញចិត្តរបស់អតិថិជន

យើងព្យាយាមធ្វើឱ្យលើសពីការរំពឹងទុករបស់អតិថិជនរបស់យើង (ខាងក្នុង និងខាងក្រៅ) ដោយប្រមើលមើល, ការយល់ដឹងនិងការឆ្លើយតបសមស្របទៅនឹងតម្រូវការរបស់ពួកគេ។