(៨៥៥)០១៥-៥១៥៥៥០
(៨៥៥)០៩២-៣៨៨៨៨៤
(៨៥៥)០៧០-៣០០០០៧
(៨៥៥)០២៣-៥៣០៩៧៧៧
phluo02100102@whp-realty.com
 
WHP REALTY :: Fast & Efficient Service
ជ្រើសរើស ភាសា
English (UK)Khmer (KH)Chinese (CN)

ព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេស

លេខសម្គាល់ សេចក្តីយោង

ប្រភេទ ទ្រព្យសម្បត្តិ

ប្រភេទ សេវាកម្ម

ក្រុង រឺខេត្ត

ខណ្ឌ រឺស្រុក

សង្កាត់ រឺឃុំ

លំដាប់នៃតំលៃ

លំដាប់នៃទំហំ

ទិស

ស្ត្រី និង​ការងារ​ក្នុង​វិស័យ​សំណង់

អ្នកនាង សេង សុណា ប្រធាន​គ្រប់គ្រង​ប្រឹក្សា​វិស្វកម្ម និង​សំណង់ នៃ​ក្រុមហ៊ុន​ក្រុម​ប្រឹក្សា​វិស្វកម្ម និង​សំណង់ (Advancing Engineering Consultants)។

ការ​ស្រឡាញ់ និង​ចូលចិត្ត​ខាង​ការ​គូរប្លង់​តាំងពី​កុមារភាព បាន​ធ្វើឲ្យ អ្នកនាង សេង សុណា ចាប់​យក​ជំនាញ​វិស្វករ​។

អ្នកនាង សេង សុណា បាន​ និយាយ​ថា ៖«​តាំងពី​តូច​មក ខ្ញុំ​ចូលចិត្ត​មុខវិជ្ជា គណិតវិទ្យា ជាពិសេស​ធរណីមាត្រ​ក្នុង​ប្លង់ និង​តក្កវិទ្យា​។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​​ខ្លាំង​នឹង​គំនូរ​ប្លង់​វិស្វករ ជាពិសេស​ប្លង់​អគារ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ជ្រើសរើស​យក​មុខវិជ្ជា​នេះ​»​។

អ្នកនាង សេង សុណា ប្រធាន​គ្រប់គ្រង​ប្រឹក្សា​វិស្វកម្ម និង​សំណង់ នៃ​ក្រុមហ៊ុន​ក្រុម​ប្រឹក្សា​វិស្វកម្ម និង​សំណង់ (Advancing Engineering Consultants)។

 

អ្នកនាង​ជា​អតីត​សិស្ស​សាលា​បឋមសិក្សា​ និង​អនុវិទ្យាល័យ​វត្ត​កោះ បន្ទាប់មក​អ្នកនាង​បាន​ប្រឡង​ចូល​វិទ្យាល័យ​ព្រះស៊ីសុវតិ្ថ​ក្នុង​ថ្នាក់​ពិសេស​ផ្នែក​គណិតវិទ្យា ដែល​នៅ​ទីនោះ​អ្នកនាង​បាន​ជួប​នឹង​សិស្ស​ពូកែ​ជាច្រើន​។ ក្រោយមក​អ្នកនាង​បាន​ទៅ​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ក្រៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ អ្នកនាង​បាន​សិក្សា​បណ្តើរ និង​ធ្វើការ​បណ្តើរ រហូត​បាន​បញ្ចប់​ថ្នាក់ អនុបណ្ឌិត​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ដាណឺម៉ាក​។

អ្នកនាង មាន​ប្រសាសន៍​ថា៖ ​« ពេល​ដែល​ខ្ញុំ​សិក្សា​នៅ​ក្រៅ​ប្រទេស ខ្ញុំ​បាន​ចុះ​ធ្វើ​កម្មសិក្សា​នៅក្នុង​ក្រុមហ៊ុន​ទីប្រឹក្សា សំណង់​មួយ ពេល​នោះ​ហើយ​វា​បាន​បញ្ជាក់​ច្បាស់​ថា ខ្ញុំ​ពិតជា​ចូលចិត្ត​មុខវិជ្ជា​មួយ​នេះ​ដែល​នាង​ខ្ញុំ​បាន​ជ្រើសរើស​»។

អ្នកនាង​បាន​បន្ត​ថា ៖«ខ្ញុំ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ដើម​ឆ្នាំ​ ២០១១ ហើយ​ក៏​បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ​ (Advancing Egineering) ​តាំងពី​ពេល​នោះ​រហូត​មក​ដល់​សព្វថ្ងៃ​។ រយៈពេល​ ២ ​ឆ្នាំ​ក្រោយ​ខ្ញុំ​ក៏​បាន​ទទួល​តួនាទី​ជា​អ្នក​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​នេះ​»​។

ខណៈ​បច្ចុប្បន្ន​អ្នកនាង​បាន​បម្រើការ​ក្នុង​ក្រុមហ៊ុន​ក្រុម​ប្រឹក្សា​វិស្វកម្ម និង​សំណង់ (Advancing Engineering Consultants) ​ដែល​មាន​​តួនាទី​ប្រធាន​គ្រប់គ្រង​ប្រឹក្សា​វិស្វកម្ម និង​សំណង់ អ្នកនាង​បាន​លើក​ឡើង​ថា សុវត្ថិភាព​អគារ​ជា​រឿង​សំខាន់ ព្រោះ​អគារ​មួយ​មាន​មនុស្ស​ជាច្រើន​រស់នៅ និង​ធ្វើការ បើ​មាន​បញ្ហា​អី វា​នឹង​អាច​ប៉ះពាល់ ដល់​សុវត្ថិភាព​របស់​ពួកគេ​ទាំងអស់​ដែល​រស់​ក្នុង​អគារ​នោះ ដូច្នេះ​ការ​សាងសង់​អគារ​ត្រូវ​គិត​លើ​គុណភាព​។

អ្នកនាង​បាន​លើក​ឡើង​ថា៖ ​«​ក្នុង​វិស័យ​នេះ​គម្រោង​នីមួយៗ​តែងតែ​មាន​ភាគី​ចូលរួម​ជាច្រើន ដែល​មាន​គោលបំណង​ផ្សេងៗ​គា្ន ដោយឡែក​ជំហរ​របស់​វិស្វករ​គឺ​ធានា​នូវ​គុណភាព​របស់​សំណង់ មាន​ពេល​ខ្លះ​ភាគី​ម្ចាស់​សំណង់ ឬ​អ្នក​ម៉ៅការ​មិន​យល់​ថា​ហេតុអី​ត្រូវ​សាងសង់​អស់​តម្លៃ​ថ្លៃ មើល​ទៅ​មាំ​ជ្រុល​។ ដោយសារ ប្រទេស​ខ្មែរ​យើង​មិន​ទាន់​មាន​ស្តង់ដារ​សំណង់ (Building Codes) វា​ធ្វើឲ្យ​មាន​ការ​លំបាក​បន្តិច​ក្នុង​ការ​ធ្វើការ ថែម​ទាំង​ប្រជាជន​យើង​មួយ​ចំនួន​នៅ​ពុំទាន់​មាន​ការ​យល់ដឹង​ច្បាស់​ពី​តម្លៃ​របស់​វិស្វកម្ម និង​តួនាទី​របស់​វិស្វករ​នៅ​ឡើយ​»​។

ខណៈ​ចំនួន​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​មិន​មាន​ច្រើន ដូចជា​បុរស អ្នកនាង សុណា ​បាន​លើក​ចិត្ត​ស្ត្រី និង​និស្សិត​ដែល​មាន​បំណង​ចង់​ចាប់​យក​ជំនាញ​វិស្វកម្ម និង​សំណង់​ឲ្យ​ចាប់​យក​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។

អ្នកនាង​បាន​ឲ្យ​ដឹង​ថា ៖​«កម្ពុជា​មាន​វិស្វករ​នារី តែ​មិន​ច្រើន​ទេ តាម​ខ្ញុំ​ធ្លាប់​ដឹង​សិស្ស​នារី​គាត់​ចូលចិត្ត​រើស​យក​ខាង វិស្វករ​គីមី និង​ចំណី​អាហារ​ច្រើន​ជាង​។ វិស័យ​សំណង់​គឺ​មាន​តិច​។ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​ចូលរួម​មហោស្រព វិទ្យាសាស្ត្រ និង​វិស្វកម្ម​លើក​ទី​ ១ នៅ​កម្ពុជា​ដែល​បាន​ប្រារព្ធ​ឡើង​នៅ (RUPP) ខ្ញុំ​បាន​ជួប​និសិត្ស​នារី ស្ម័គ្រចិត្ត​មួយ​ចំនួន មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែល​សិក្សា​ផ្នែក​សំណង់​។ នាង​ខ្ញុំ​មាន​ចិត្ត​ត្រេកអរ និង​លើក​ទឹកចិត្ត​ឲ្យ​នារីៗ​ហ៊ាន​ជ្រើសរើស​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​ដោយ​មិន​រាថយ ដោយសារ​តែ​ខ្លួន​ជា​នារី​​នោះ​ឡើយ​។ ចំពោះ​ខ្ញុំ​តាំងពី​នៅ​រៀន​គឺ​មិន​សម្បូរ​មិត្ត​រួម​ថ្នាក់​ជា​នារី​នោះ​ទេ ដល់​ពេល​ធ្វើការ​ក៏​មិន​មាន​ធ្វើការ​ក្នុង​វិស័យ​តែ​ជា​នារី​ដែរ ប៉ុន្តែ​ដូចជា​គ្មាន​បញ្ហា​ឡើយ​សម្រាប់​ខ្ញុំ​»​។

កាលពី​អតីតកាល​ស្ត្រី​ខ្មែរ​តែង​នៅ​ផ្ទះ និង​ធ្វើ​កិច្ចការ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​សម្រាប់​គ្រួសារ​ដោយ​មិន​សូវ​ទទួល​បាន​ការ​អប់រំ​ជ្រៅជ្រះ​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​បរិបទ​មួយ​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ស្ទើរ​ទាំង​ស្រុង ដោយ​ស្ត្រី​បាន​ទទួល​សិទ្ធិ​ស្មើ​គ្នា​ជាមួយ​បុរស​។

បច្ចុប្បន្ន ស្ត្រី​ទទួល​បាន​ឱកាស​ស្មើគ្នា​នឹង​បុរស​ផង​ដែរ​នៅក្នុង​ទីផ្សារ​ការងារ ខណៈ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​ទីផ្សារ​សេរី ដោយ​បើក​ឱកាស​ឲ្យ​ស្ត្រី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការងារ​ដោយ​មាន​លក្ខណៈ​ស្មើ​ភាព​៕

ប្រភពមកពី: ភ្នំពេញប៉ុស្តិ៍