(៨៥៥)០១៥-៥១៥៥៥០
(៨៥៥)០៩២-៣៨៨៨៨៤
(៨៥៥)០៧០-៣០០០០៧
(៨៥៥)០២៣-៥៣០៩៧៧៧
phluo02100102@whp-realty.com
 
WHP REALTY :: Fast & Efficient Service
ជ្រើសរើស ភាសា
English (UK)Khmer (KH)Chinese (CN)

ព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេស

លេខសម្គាល់ សេចក្តីយោង

ប្រភេទ ទ្រព្យសម្បត្តិ

ប្រភេទ សេវាកម្ម

ក្រុង រឺខេត្ត

ខណ្ឌ រឺស្រុក

សង្កាត់ រឺឃុំ

លំដាប់នៃតំលៃ

លំដាប់នៃទំហំ

ទិស

បម្រែបម្រួល​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​មាន​​ផលប៉ះពាល់​តិចតួច​ដល់​ការវិនិយោគ

បម្រែបម្រួល​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​មាន​​ផលប៉ះពាល់​តិចតួច​ដល់​ការវិនិយោគ

កាលពី​ឆ្នាំ​មុន​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក ​បាន​កើនឡើង​ច្រើន​បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រាក់​រៀល ដែល​​ធ្វើឲ្យ​អ្នកវិនិយោគ​ផ្ទាល់​ពី​បរទេស​​មាន​ការពិចារណា​នៅក្នុង​ការចូល​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា។

បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ (ខែ​មេសា ឆ្នាំ​ ២០១៤-មេសា ឆ្នាំ​ ២០១៥) គេ​សង្កេត​ឃើញ​ថា តម្លៃ​​​ប្រាក់​ដុល្លារ​អាមេរិក​បាន​​កើនឡើង​​​ ២៩ ​​ភាគរយ​ ចំណែកឯ​ការប្រើប្រាស់​ប្រាក់​អឺរ៉ូ យក​ទៅទិញ​ប្រាក់​ដុល្លារ​​អាមេរិក ​បាន​កើនឡើង​ ៩ ​ភាគរយ​ ខណៈ​​ការប្រើប្រាស់​លុយ​យ៉េន​ (ជប៉ុន) ​​យក​ទៅ​ទិញ​ប្រាក់​ដុល្លារ​​បាន​កើនឡើង​ ១៥,៨ ​ភាគរយ​។

បម្រែបម្រួល​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​មាន​​ផលប៉ះពាល់​តិចតួច​ដល់​ការវិនិយោគ

 

តើ​និន្នាការ​នៃ​ការ​ឡើង​ថ្លៃ​​ប្រាក់​ដុល្លារ​​អាមេរិក​នឹង​ផ្លាស់ប្តូរ​ស្ថានភាព​នៃ​ការវិនិយោគ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​​នៅ​ប្រទេស​កម្ពុជា​ដែរ ឬ​ទេ?

ប៉ុស្តិ៍ អចលនទ្រព្យ សូម​លើក​យក​សេណារីយោ​ចំនួន​ ៣ ​ទាក់ទង​នឹង​កំណើន​​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក តាមរយៈ​ការសាកសួរ​នាយកប្រតិបត្តិ​ធនាគារ ANZ Royal លោក​ Grant Knuckey។

សេណារីយោ​ទី ១:

វិនិយោគិន​បរទេស​​អាច​បញ្ឈប់​ការវិនិយោគ​លើ​អចលនទ្រព្យ​កម្ពុជា​ ដោយសារ​តែ​ប្រាក់​ដុល្លារ​​អាមេរិក​មាន​តម្លៃ​ថ្លៃ​ពេក។

លោក Knuckey ថ្លែង​ថា វិនិយោគិន​មកពី​ជប៉ុន សិង្ហបុរី តំបន់​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត​ដែល​ឃើញ​រូបិយវត្ថុ​របស់​ខ្លួន​ធា្លក់​​ថ្លៃ​ជាង​រូបិយវត្ថុ​អាមេរិក​អាច​នឹង​ពិចារណា​បញ្ឈប់​ការអភិវឌ្ឍ និង​​វិនិយោគ​លើ​គម្រោង​ថ្មីៗ​នៅ​ប្រទេស​កម្ពុជា​។ ពួកគេ​នឹង​ចាប់ផ្តើម​សម្លឹង​មើល​លើ​ការវិនិយោគ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែល​មាន​ភាព​ទាក់ទាញ និង​ជា​កន្លែង​ដែល​ពួកគេ​មិន​ខាតបង់​ចំពោះ​ការ​ប្តូរ​សាច់ប្រាក់​។ ក្នុង​ទ្រឹស្តី​វា​អាច​នឹង​ប៉ះពាល់​ដល់​ទាំង​អ្នក​អភិវឌ្ឍន៍ និង​អ្នកវិនិយោគ ដែល​រូបិយវត្ថុ​របស់​គេ​ធ្លាក់​ថ្លៃ​ជាង​រូបិយវត្ថុ​អាមេរិក​។ ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ ខ្ញុំ​មិន​គិត​ថា វា​មាន​ផលប៉ះពាល់​​ច្រើន​​​នោះ​ទេ​។ អ្នកវិនិយោគ​បរទេស​នៅពេល​នេះ​មិនមាន​អី​ជា​បញ្ហា​សម្រាប់​​ពួកគេ​ទេ ហើយ​សម្រាប់​រូបិយវត្ថុ​នៅ​ទីនេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​ ខ្ញុំ​គិត​ថា កំណើន​តម្លៃ​ប្រាក់​ដុល្លារ​មិនមែន​ជា​កត្តា​​សំខាន់​ទេ។

សេណារីយោ​ទី​ ២​:

វិនិយោគិន​បរទេស​ដែល​ប្តូរ​រូបិយវត្ថុ​របស់​ខ្លួន​ជា​ប្រាក់​ដុល្លារ​​អាមេរិក នឹង​​បាន​ចំនួន​តិច​ក្នុង​ការប្រមូល​ជា​​សាច់ប្រាក់​របស់​ខ្លួន​ត្រឡប់​​ទៅវិញ​។

លោក​ Knuckey បាន​និយាយ​ថា ​«សេណារីយោ​នេះ​អាច​ទៅ​រួច​»។ យើង​អាច​ឃើញ​ការ​ផ្លាស់ប្តូរ​មួយ ខណៈ​វិនិយោគិន​ចង់​​បោះទុន​ចូល​ក្នុង​ទីផ្សារ​ដែល​មាន​តម្រូវការ​ច្រើន ស្រប​ពេល​​តម្លៃ​ប្រាក់​ដុល្លារ​កើន​ឡើង​​។ ប៉ុន្តែ​ជា​មតិ​ផ្ទាល់​ខ្លួន​ ខ្ញុំ​ក៏​បាន​ចាប់​អារម្មណ៍​ថា តើ​ការ​កើនឡើង​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​​​ដល់​វិនិយោគិន​ផ្នែក​អចលនទ្រព្យ ដែរ ឬ​ទេ​? នេះ​ជា​ចម្ងល់​របស់​ខ្ញុំ។

សេណារីយោ​ទី ៣:

ការ​នាំ​ចូល​សម្ភារ​សំណង់​បាន​បន្ត​ការ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក Knuckey បាន​និយាយ​​ថា ភាគច្រើន​វត្ថុ​ធាតុដើម​សម្រាប់​បម្រើ​ឲ្យ​វិស័យ​​ឧស្សាហកម្ម និង​សម្ភារ​ធុនធ្ងន់​នៅ​កម្ពុជា​​សុទ្ធតែ​នាំ​ចូល​ពី​បរទេស។ ច្បាស់ណាស់ ការ​ឡើង​ថ្លៃ​របស់​ប្រាក់​ដុល្លារ​កំពុង​ជួយ​អ្នក​អភិវឌ្ឍន៍​នៅក្នុង​ដំណាក់កាល​នេះ​ ហើយ​ថែម​ទាំង​ជួយ​ពួកគេ​ក្នុង​ចៀសវាង​លើ​ការប្រើប្រាស់​កម្ចី​ផង​ដែរ​។ កត្តា​នេះ​គឺ​កត្តា​មួយ​ដែល​ពង្រីក​វិសាលភាព​នៃ​ការអភិវឌ្ឍ​បន្ថែម​ទៀត​»៕

ប្រភពមកពី: ភ្នំពេញប៉ុស្តិ៍