(៨៥៥)០១៥-៥១៥៥៥០
(៨៥៥)០៩២-៣៨៨៨៨៤
(៨៥៥)០៧០-៣០០០០៧
(៨៥៥)០២៣-៥៣០៩៧៧៧
phluo02100102@whp-realty.com
 
WHP REALTY :: Fast & Efficient Service
ជ្រើសរើស ភាសា
English (UK)Khmer (KH)Chinese (CN)

ព័ត៌មានអចលនទ្រព្យនៅក្នុងប្រទេស

លេខសម្គាល់ សេចក្តីយោង

ប្រភេទ ទ្រព្យសម្បត្តិ

ប្រភេទ សេវាកម្ម

ក្រុង រឺខេត្ត

ខណ្ឌ រឺស្រុក

សង្កាត់ រឺឃុំ

លំដាប់នៃតំលៃ

លំដាប់នៃទំហំ

ទិស

ការ​សាងសង់​លំនៅឋាន​សម្រាប់​ប្រជាជន​ក្រីក្រ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៧ ​ឬ​ ២០១៨ ​ខាង​មុខ

លោក​បណ្ឌិត​ បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ផ្តល់​បទសម្ភាស​ជាមួយ​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍។

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​បាន និង​កំពុង​រៀបចំ​យន្តការ​ និង​គោលនយោបាយ​សាងសង់​លំនៅឋាន​សម្រាប់​ជួល និង​លក់​ជូន​ប្រជាជន​ក្រីក្រ និង​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​កម្ពុជា ដែល​នេះ​ជា​គោលនយោបាយ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បណ្ឌិត​ បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ផ្តល់​បទសម្ភាស​ជាមួយ​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍។

 

លោកបណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន ក្រសួង​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​ការងារ​នេះ បាន​ចំណាយ​ពេលវេលា​ជាមួយ​លោក ស៊ីវ ម៉េង អ្នក​យក​ព័ត៌មាន​ផ្នែក​អចលនទ្រព្យ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​លើក​ទ្បើង​ពី​គោលនយោបាយ​ថ្មី​នេះ​។

តើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​សាងសង់​ផ្ទះ​លក់​ជូន​ប្រជាជន​ក្រីក្រ​បាន​ឈាន​ដល់​ដំណាក់កាល​ណា​ហើយ​?

ចាប់​តាំងពី​រាជរដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​ជាតិ​លំនៅឋាន​​រួច​មក រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​អចិន្រៃ្តយ៍ ដែល​មាន​អគ្គនាយកដ្ឋាន​លំនៅឋាន​​ចំណុះ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​អ្នក​ធ្វើ​ការងារ​នេះ​។

អគ្គនាយកដ្ឋាន​នេះ​មាន​នាយកដ្ឋាន​ចំណុះ​ចំនួន​ ៣ ដើម្បី​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​នេះ ហើយ​យើង​កំពុង​យន្តការ​ដើម្បី​គាំទ្រ​ដល់​នាយកដ្ឋាន​បី​នេះ ដែល​មាន​ការិយាល័យ ចំនួន​ ៤ ​ទៀត​ត្រូវ​បង្កើត​ទ្បើង ដើម្បី​យើង​មាន​សមាសភាព និង​ធនធាន​មនុស្ស​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការងារ​ទាំងអស់​នេះ​។​នេះ​សម្រាប់​ការងារ​ថ្នាក់​ជាតិ​។

ក្នុង​ពេល​តែ​មួយ​នេះ តាម​បណ្តា​រាជធានី ខេត្ត​គេ​កំពុង​រៀបចំ​ការិយាល័យ​លំនៅឋាន​រាជធានី ខេត្ត ព្រោះ​ពួកគាត់​ក៏​ចូលរួម​រៀបចំ​លំនៅឋាន​សម្រាប់ ខេត្ត រាជធានី​របស់​គាត់​ផង​ដែរ​។ ការងារ​នេះ​ត្រូវ​ធ្វើ​នៅ​ទូទាំង​ប្រទេស​។ បន្ទាប់ពី​នេះ​យើង​ឈាន​ទៅ​រៀបចំ​យន្តការ​ថ្នាក់​ក្រុង ស្រុក​ខណ្ឌ។

ដូច្នេះ​ការងារ​ទី​ ១ ​របស់​យើង​គឺ​ការងារ​រៀបចំ​យន្តការ និង​ការងារ​ទី​ ២ គឺ​ការ​រៀបចំ​បំពាក់បំប៉ន​ចំណេះដឹង​បន្ថែម សម្រាប់​ការងារ លំនៅឋាន​សម្រាប់​មន្ត្រី​ថ្នាក់​ជាតិ ថ្នាក់​រាជធានី ខេត្ត ស្រុក​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ផង​ដែរ​។

តើ​ការ​អនុវត្ត​ការងារ​សាងសង់​ផ្ទះ​សម្រាប់​ប្រជាជន​ក្រីក្រ​នឹង​ចាប់ផ្តើម​ដោយ​របៀប​​ណា និង​ចាប់ផ្តើម​នៅ​ពេល​ណា​?

នៅ​ពេល​យើង​មាន​យន្តការ​ហើយ ពេល​យើង​មាន​សមត្ថភាព ហើយ ទើប​យើង​ឈាន​ទៅ​អនុវត្ត​គម្រោង​សាកល្បង ដែល​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៧ ឬ​ឆ្នាំ​ ២០១៨​ ខាង​មុខ​។ ការ​អនុវត្ត​ការងារ នេះ វា​អាស្រ័យ​លើ​ការ​ពិភាក្សា​ជាមួយ អាជ្ញាធរ​ដែនដី​ជា​ម្ចាស់​ការងារ​លំនៅឋាន​។

តើ​ប្រជាជន​ដែល​នឹង​ទទួល​ផល​ពី​គម្រោង​នេះ នឹង​ត្រូវ​វាយតម្លៃ​យ៉ាង​ដូចម្តេច​?

គោលដៅ​របស់​គោលនយោបាយ​ជាតិ​លំនៅឋាន​គ្របដណ្តប់ ទៅលើ​បី​ចំណុច​សំខាន់ៗ​ទី​ ១ គ្របដណ្តប់​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​មធ្យម ទី​ ២ ប្រជាពលរដ្ឋ​ក្រីក្រ និង​ទី​ ៣ ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​។

តើ​រដ្ឋាភិបាល​នឹង​មាន​កញ្ចប់​ថវិកា​ប៉ុន្មាន​ដើម្បី​ធ្វើ​ការងារ​នេះ​?

អគ្គនាយកដ្ឋាន​លំនៅឋាន ចំណុះ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ប្រើប្រាស់​ថវិកា​ជាតិ​នាពេល​សព្វ​ថ្ងៃ​នេះ ដូច្នេះ​នៅពេល​យើង​មាន​យន្តការ​ហើយ យើង​មាន​សមត្ថភាព​ហើយ រាជរដ្ឋាភិបាល​ប្រហែល​នឹង​​មាន​កញ្ចប់​ថវិកា​ដើម្បី​ធ្វើ​ការងារ​នេះ​។ នៅពេល​យើង​ប្រមូល​បាន ទិន្នន័យ​គ្រប់គ្រាន់ ទើប​យើង​ធ្វើ​ការងារ​នេះ​និង​អាច​ដឹង​ថា ផ្ទះ​ចំនួន ប៉ុន្មាន​នឹង​សាងសង់​ក្នុង​គម្រោង​សាកល្បង​។

តើ​រហូត​មក​ទល់​ពេល​នេះ​មាន​ដៃគូ​អភិវឌ្ឍន៍​ណា​ខ្លះ​គាំទ្រ​ដល់​គម្រោង​នេះ​?

យើង​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​ជាច្រើន ដោយ​យើង​បាន ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ​ ACHR, ក្រុម​ការងារ​អគ្គនាយកដ្ឋាន បាន​ទៅ​ដក​ពិសោធន៍​ការងារ​នេះ​នៅ​ប្រទេស​ថៃ ហើយ​ថ្មីៗ​នេះ​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​សិក្សា និង​ដកពិសោធ​នៅ​ប្រទេស​ជប៉ុន ហើយ​ភាគី​ជប៉ុន​បាន​សន្យា​ផ្ទេរ​ចំណេះដឹង ចំណេះ​ធ្វើ និង​បទពិសោធ មួយ​ចំនួន​ពាក់ព័ន្ធ​លំនៅឋាន​​សាធារណៈ​ដល់​កម្ពុជា​។ នេះ​ជា​កិច្ចសហការ​បណ្តើរៗ​ដែល​យើង​ទទួល​បាន​។

លើសពី​នេះ​យើង​ក៏​មាន​គម្រោង​មួយ​ចំនួន​ជាមួយ​អង្គការ​ CARITAS, និង​អង្គការ​ GIZ ​ផង​ដែរ​។

តើ​លំនៅឋាន​ដែល​ក្រសួង​គ្រោង​នឹង​សាងសង់​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ជា​លំនៅឋាន​បែប​ណា​ដែរ និង​មាន​តម្លៃ​​យ៉ាង​ដូច​ម្តេច​?

លំនៅឋាន​​ដែល​យើង​គ្រោង​នឹង​សាងសង់​នោះ​មាន​ពីរ​ប្រភេទ ទី​ ១ គឺ​លំនៅឋាន​​សម្រាប់​លក់ និង​ទី ២ សាងសង់​លំនៅឋាន​សម្រាប់ ជួល ឲ្យ​អ្នក​ធ្វើការ​ដែល​មាន​ប្រាក់ចំណូល​កម្រិត​មធ្យម ហើយ​តម្លៃ ណា​នោះ​វា អាស្រ័យ​លើ​លទ្ធផល​នៃ​ការសិក្សា និង​ការ​ចុះ​ស្រង់​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​លំនៅឋាន​ជា​មុន​សិន​៕

ប្រភពមកពី: ភ្នំពេញប៉ុស្តិ៍